ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

មន្ទីពេទ្យស្រុកខ្មែរមានប្រាក់រស់គ្មានប្រាក់ស្លាប់



មន្ទីពេទ្យគឺជាកន្លែងដែលប្រជាពលរដ្ឋគ្រប់រូបនាំគ្នាទៅធ្វើការពិនិត្យ និងសំរាកព្យាបាលជំងឺ ក៏ដូចជាការថែទាំសុខភាព ទាំងប្រុសទាំងស្រី គ្រប់វ័យគ្រប់វណ្ណ: ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គឺមានការរិះគន់ជាច្រើនក្នុងទង្វើផ្សេងៗគ្នារបស់ក្រុមគ្រូពេទ្យទាំងនោះ។ ជាក់ស្តែងដូចជារឿងដែលគេតែងតែនិយាយតៗ ថា “បើគ្មានលុយមិនចាំបាច់ទៅពេទ្យទេ ឬ បើគ្មានលុយពេទ្យមិនព្យាបាលទេ គឺគេទុកអោយស្លាប់នៅក្រលាតជញ្ជាំងម្ខាងហើយ” ។ម៉្យាងវិញទៀតនោះ នៅមន្ទីពេទ្យមួយចំនួនដែលយើងតែងតែជូបប្រទះដូចជាការស្លាប់នៅក្នុង ពេទ្យដោយគ្មានការព្យាបាលឬការព្យាបាលដោយមិនយកចិត្តទុកដាក់ដែលរួមផ្សំនិងការខ្វះខាតអាហារ ហូបចុកក៏ជាមូលហេតុដែលធ្វើអោយគាត់ខ្វះនៅសារជាតិបំប៉នដែរ។ប៉ុន្តែនៅក្នុងមន្ទីពេទ្យ ខ្លះក៏មានបើករបបអាហារអោយអ្នកសំរាកព្យាបាលដែរតែមិនជាទូលំទូលាយទេហើយម្ហូបអាហារដែលពួកគាត់ធ្វើវាគ្មានរស់ជាតិនោះហើយជាហេតុ ដែលធ្វើអោយអ្នកជំងឺទទួលទានមិនកើតហើយលែងចង់ទៅយកអាហារនោះមកហូបទៀតទេ។ បើតាមសម្តីរបស់លោកយាយ ស្រស់ ថុន អាយុ ៦៧ ឆ្នាំបានមានប្រសាសន៌ថា លោកយាយមានកូនប្រុសម្នាក់បានបួសជាសង្ឃ តែដោយសារមានជំងឺធ្ងន់គាត់ក៌បានយកកូន របស់គាត់មកសំរាក់ព្យាបាលនៅមន្ទីពេទ្យមួយក្នុងរាជធានីភ្នំពេញវាជាពេទ្យរដ្ឋដែលមិនយកប្រាក់ក្នុងការពិនិត្យនិងសំរាកព្យាបាលតែផ្ទុយ ទៅវិញលោកយាយដែលមានជីវភាពខ្វះខាត និងជាស្រ្តីមេម៉ាយផងត្រូវចំនាយប្រាក់ លើសេវាគ្រែសេវាប្រចាំការរបស់គ្រួពេទ្យនឹងបានចំណាយប្រាក់លើថ្នាំចាក់នៅពេលដែលកូនគាត់មានការឈឺចុកចាប់ដែលនៅលើដបថ្នាំឬសារ៉ូមនោះមានដាក់ស្លាកដែលមានពាក្យថា“ហាមលក់”ទៀតផង។ គួរអោយអកុសលណាស់កូនប្រុសតែម្នាក់គត់របស់លោកយាយបានសុគត់នៅក្នុងព្រះ ជន្ម២២ព្រះវស្សាមូលហេតុដែលកើតរឿងនេះឡើងព្រោះការអស់អុកស៊ិសែ។ដោយសារការសំរាកព្យាបាលអស់រយះពេល៤ខែលោកយាយបានចំណាយប្រាក់ លើការព្យាបាលកូនអស់ប្រាក់ពីខ្លួនទៅហើយ នាពេលនោះដែលគួរអនិច្ចារខ្យល់អុកស៊ិសែនក៏បានអស់កូនគាត់ ថបដង្ហើមហើយមានសភាពពិបាកយ៉ាងខ្លាំងគាត់បានរត់ទៅរកគ្រូពេទ្យដើម្បីអោយយកអុកស៊ីសែនមកដាក់អោយកូនរបស់ខ្លួនពេលនោះគ្រូពេទ្យក៏ទារប្រាក់ពីគាត់គាត់ក៏បានឆ្លើយតបវិញថាខ្ញុំអស់ប្រាក់ពីខ្លួនរលីងហើយ គាត់បានបត់ជើងនឹងលើកដៃសំពះអង្វរគ្រូពេទ្យ តែគ្រូពេទ្យបានដើរចេញហើយនិយាយទៅកាន់គាត់វិញថា“អស់ក៏អស់ទៅវាមិនងាប់ទេ” ព្រោះតែភាពក្រីក្រការស្រែកអង្វល់វាគ្មានតម្លៃគ្រូពេទ្យនោះបានដើរចេញដោយមិនងាកក្រោយមើលការទទូចរបស់លោកយាយសោះឡើង ដែលអួរណែនក្នុងចិត្តណាមួយអាណិត កូនណាមួយខ្លួនឥតប្រាក់ គាត់ក៏បានត្រលប់មករកកូនដែលសល់តែដង្ហើមចុងក្រោយហើយ គួរអោយសង្វែកវេលាខ្លីពេកណាស់សំរាប់ជិវិតកូនប្រុសគាត់ ក៏បានស្លាប់ក្នុងដៃរបស់គាត់ដែលបានត្រកងរិតទ្រង់អោយកូន ។
កត្តាដែលគួរឲ្យកត់សំគាល់នោះគឺ វិជ្ជាជីវពេទ្យត្រូវតែពិនិត្យ និងព្យាបាលជំងឺទោះក្នុង កាល:ទេស:ណាក៏ដោយ(គ្មានប្រាក់គ្មានអំណាច គ្មានខ្សែរយ: ) ក៏គ្រូពេទ្យត្រូវព្យាបាលឲ្យអស់ ពិកំលាំងកាយ កំលាំងចិត្តដែរ តែតាមរយ:រឿងរ៉ាវខាងលើនេះ វាធ្វើអោយអ្នកដែលបានដឹង បានលឺ រិតតែជឿជាក់ថា បើគ្មានលុយទេពេទ្យមិនធ្វើការព្យាបាលទេ គឺច្បាស់ជាទុកចោរហើយ សម្បីតែមានឈ្មោះថាជា ពេទ្យរដ្ឋក៏ដោយ បន្ថែមពិលើនេះទៀតទោះរាជរដ្ឋាភិបាលហាមមិន
អោយយកប្រាក់ឬយកថ្នាំដែលហាមលក់ទៅលក់យ៉ាងណាក៌ដោយ តែក្រុមគ្រូពេទ្យទាំងនោះនៅតែបន្តធ្វើតាមរូបភាពផ្សេងៗ ដូចជាការចាក់ថ្នាំបំបាត់ការឈីចុកចាប់ ថ្នាំឃាត់ឈាម( ក្អកធ្លាក់ឈាម)សារ៉ូមអុកស៊ីសែន…….ដែលជារបស់មន្ទីពេទ្យមានស្រាប់សំរាប់ផ្តល់អោយអ្នកជំងឺ ហើយទារយកប្រាក់ទៀត ។
សំនួរគួរពិចារណា
១.តើការប្រព្រឹត្តរបស់គ្រូពេទ្យវាកើតចេញមកពីកត្តាអ្វី ?
២.តើមកពីបុគ្គលនោះផ្ទាល់ឬមកពីអ្នកគ្រប់គ្រងដឹកនាំបើកដៃអោយធ្វើដូចច្នេះ?៣.តើពួកគាត់ធ្វើការរាល់ថ្ងៃទទួលបានប្រាក់ខែរឺអត់ឬមួយវាតិចតួចពេកបានជាពួកគាត់ ប្រព្រឹត្តនៅអំពើដែលមិនគួរអោយកើតមានបែបនេះ? ប៉ុន្តែក៌មានគ្រូពេទ្យខ្លះប្រព្រឹត្តតាមវិជ្ជាជិវ:ត្រឹមត្រូវដែលតែភាគរយគឺវាតិចតូចបំផុត
៤.តើអ្នកដែលធ្វើតាមវិជ្ជាជិវ:ត្រឹមត្រូវ បណ្តាមកពិកត្តាអ្វីខ្លះ ?​ ដោយ​ ស.ភ

25 Responses to “មន្ទីពេទ្យស្រុកខ្មែរមានប្រាក់រស់គ្មានប្រាក់ស្លាប់”

  • Chanty responded:

    ខ្ញុំក៍ធ្លាបមានបញ្ហាដូចជាលោកយាយនេះដែល ប្រហែលជាង ២ឆ្នាំមុនលោកពូដែលខ្ញុំគោរពស្រលាញ់ម្នាក់ក៍បានស្លាប់នៅមន្ទីពេទ្យផងដែរ​។ មូលហេតុបណ្តាមកពីគាត់គ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវត្រឡោកបែក ហើយរថយន្តសង្រ្គោះក៍បានដឹកគាត់ទៅមន្ទីពេទ្យ ល.ស. តែដោយសារតែទាក់ទងរកសាញ្ញាតិមិនបានគេក៍ទុកគាត់ចោរ រហូតបាត់បងជិវិតយ៉ាងអាសូរបំផុត​ ។

  • rasmry responded:

    ការប្រព្រឹត្តរបស់គ្រូពេទ្យវាកើតចេញមកពី ការគ្រប់គ្រងរបស់អ្នកគ្រប់គ្រងទាំងស្រុង ដែលគាត់មិនបានមើលអោយបានសបជ្រុងជ្រោយ បណ្តាអោយតម្លៃខ្លួនគាត់ក៍បាត់បងទៅតាមនោះដែរ​ ។

  • Sreyroth responded:

    ពេលនេះខ្ញុំបានសិក្សាផ្នែកនេះ តែខ្ញុំតាំងចិត្តថានិងមិនធ្វើទង្វើរអ្វីដែល​​ក្បត់ឧតម្តកតិខ្លួនឯងទេ ខ្ញុំសន្យា ។

  • chenda responded:

    ការប្រព្រឹត្តិនេះមិនមែនមកពិអ្នកគ្រប់គ្រងទាំងស្រុងនោះទេ វាអាចបណ្តាលមកពិការ ឈ្លៀតឪកាសរបស់ក្រុមគ្រូពេទ្យផងដែល ព្រោះខ្ញុំក៍មានការពាក់ព័ន្ធនេះដែរ ដូចច្នេះខ្ញុំហ៊ានអះអាងថាវាជាការឆក់ឪកាសមួយចំណែកដែរ​ ។

  • chenda responded:

    ការដែលមានអ្នកដែលធ្វើតាមវិជ្ជាជិវ:ត្រឹមត្រូវបើតាមខ្ញុំគិតថាវាអាច បណ្តាមកពិកត្តាការសិក្សាគឺបានសិក្សានៅសាលាដែលមានការអប់រំល្អ មិនមានចិត្តលោបលន់ កេងប្រវ័ញ ឆក់ឪកាស…………?
    ចុះមិត្តអ្នកអាន និងអ្នកដែលបានសរសេរអត្ថបទនេះមានអ្វីបន្ថែមទេ ?

  • noun​ sinat responded:

    ក្នុងអត្ថបទមានឃ្លា២ ដែលមានការចាប់អារម្មណ៍ គឺ (ព្រោះតែភាពក្រីក្រការស្រែកអង្វល់វាគ្មានតម្លៃ គ្រូពេទ្យនោះបានដើរចេញដោយ មិនងាកក្រោយមើលការទទូចរបស់លោកយាយសោះឡើង )
    និង ( ដែលអួរណែនក្នុងចិត្តណាមួយអាណិតកូន ណាមួយខ្លួនឥតប្រាក់ )​ វាពិតជាមានការអាណិតអាសូរដល់លោកយាយពន់ពេចក្រៃ បើសិនជាខ្ញុំបាននៅកន្លែងនោះវិញខ្ញុំនិងជួយផ្តល់ប្រាក់អោយគាត់ តាមលទ្ធភាពដែលមាន ហើយមានពាក្យមួយដែលខ្ញុំចង់និយាយបំផុតនៅពេលនោះគឺ និងប្រាប់គ្រូពេទ្យថា ប្រាក់វាគឺកើតសន្តាចិត្តទេ ជិវិតមនុស្សគឺសំខាន់ណាស ។

  • Nath responded:

    កូនប្រុសរបស់ខ្ញុំតែម្នាក់បានពិការជើងដោយសារតែគ្រូពេទ្យទុកវាចោរក្រោយពេលមានគ្រោះថ្នាក់ចរាចរណ៍ ហើយរថយន្តសង្គ្រោះបានបញ្ជូនទៅដល់ពេទ្យហើយ តែទំនាក់ទំនងអាណាព្យាបាលមិនបាន គ្រូពេទ្យក៍បានទុកចោរ បណ្តាមានបញ្ហារហូតត្រូវតែកាត់ជើងចេញ ។

  • VSP responded:

    ខ្ញុំមានឪពុកដែលធ្លាប់មានជំងឺរបេងបានសំរាកព្យាបាលនៅមន្ទីពេទ្យ មួយក្នុងរាជធានីភ្នំពេញផងដែរ ដែលវាជាពេទ្យមិនតំរូវឲបងប្រាក់សោះ ពេលដែលគាត់ចូលសំរាក់បាន២​ថ្ងៃ គាត់បានក្អក់ធ្លាក់ឈាមហើយបានឲគ្រូពេទ្យពិនិត្យ និងចាក់ថ្នាំ តែពេលចាក់ថ្នាំហើយ គ្រួពេទ្យបានទាប្រាក់ពីគាត់ ៣៥,០០០ រៀលទៅវិញ ។

  • sophle responded:

    ការប្រព្រឹត្តរបស់គ្រូពេទ្យវាអាចកើតចេញមកពី ការគ្មានសតិនៅក្នុងខ្លួនទាំងស្រុងដែលឃើញស្លាប់ហើយមិនជួយ ។

  • Soktieng responded:

    តើការប្រព្រឹត្តរបស់គ្រូពេទ្យវាកើតចេញមកពីកត្តាអ្វី ? កុំថាអាក្រក់ទាំងអស់នៅមានខ្ញុំម្នាក់ល្អដែរ ។

  • sreypour responded:

    អគុណរ ស.ភ ដែរបាននែនាំwww.saatsaam.info ដល់ខ្ញុំ វាគឺធ្វើឲខ្ញុំមានចំនេះដឹងបន្ថែមទៀតអំពីបញ្ហាសង្គមទាំងល្អទាំងអាក្រក់ ។

  • sana responded:

    ពេទ្យនៅបរទេសគឺល្អជាងពេទ្យនៅស្រុកខ្មែរឆ្ងាយណាស

  • sopheap responded:

    មានពេទ្យរដ្ឋដែលតាមការស្រៅជ្រៅជាក់ស្តែងទៅឃើញថាមានការយកប្រាក់តាមគឹអាគារ ដែលអាគារខ្លះយកប្រាក់​ ហើយអាគារខ្លះទៀតមិនយកប្រាក់ផងដែរ​ នេះបើតាមការពិនិត្យជាក់ស្តែង​ ។

  • Rui responded:

    Hey, that’s powefurl. Thanks for the news.

  • sopheap responded:

    ខ្ញុំនឹងមានអត្ថបទដែលវាទាក់ទង់នឹងការយកប្រាក់ពីកុមារក្នុងថ្នាក់រៀន​តាមសាលារដ្ឋនានា ជាពិសេសគឺ​នៅភ្នំពេញ សូមរងចាំតាមដានទាំងអស់គ្នា
    Thank you for friend and older brother & sister that commented

  • lida responded:

    គួរតែក្រុមគ្រូពេទ្យរដ្ឋមុនចូលធ្វើអោយការរដ្ឋាភិបាល ត្រូវតែមានការស្បត់ស្បែរដូចជាក្រុមមេធាវីដែរហើយបានបាន ។

  • sasa responded:

    ប្រហែលជាមកពីប្រទេសយើងបំពេញការងារមិនបានល្អ ហើយបានជាមានអំពីពុករលួយនៅក្នុង
    ស្ថាប័ននោះ។រាជរដ្ឋាភិបាល ឫក្រសួងពាក់ព័ន្ធគួរតែគិតគួរចាត់វិធានការឲ្យបានរហ័សជៀសវាងការចោទប្រកាន់អំពីអំពើពុករលួយថាមានមែន ។

  • mala responded:

    អ្នកដែលគួរអោយអានិតគឺគ្រួពេទ្យព្រោះត្រូវគេជេរ

  • sokeim responded:

    មានការពិបាក់ក្នុងការសំរេចចិត្តដែរ​ឬ​ ទេថាវាល្អ ឬ អាក្រក់​បើសិនមានអ្នកមានគុណបានអំពើនេះហើយ យកប្រាក់នោះមកអោយខ្នួនចាយជាប្រចាំថ្ងៃ​ទៅវិញ ?

  • thou _ sothea responded:

    បើខ្ញុំមានកូនធ្វើពេទ្យនោះ ខ្ញុំនិងមិនអោយគេធ្វើអ្វីដែរក្បត់ឧតម្តកតិឡើយ ។ ទោះក្រក៍ដោយចុះ ចុះអ្នកវិញ ?

  • heng responded:

    Yes , you say right

  • sana responded:

    ធ្វើបាបបានបាប ធ្វើបុណ្យបានបុណ្យ តាមធម៍ព្រះ ។

  • soeung responded:

    ដូចបានសរសេរក្នុងអត្ថបទខាងថាពេលប្រលង ពេលរៀនសុទ្ធតែត្រូវចំណាយលុយ ដូចច្នោះពេលបានធ្វើការត្រូវគុណវិញនិង១០០ឡើងទៅ បានវាសមត្យុលគ្នា ។

  • molika responded:

    u can’t say that all bad bec I’m good until I ground .
    Thank U VSP that in introduction me know this Website .

  • vannsok responded:

    មនុស្សបានស្លាប់់យ៉ាងច្រើនណាស់ ដោយសារតែរឿងមួយនេះ ។

Add your own comment...

សម្គាល់ៈ
  • រាល់​មតិ​យោបល់​របស់​លោក​អ្នក​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ពី​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​មិន​ឃើញ​ភ្លាមៗ​នៅ​លើ​វិប​សាយ​​​ លោក​អ្នក​មិន​ចាំបាច់​បញ្ចូល​ម្តង​ទៀត​ទេ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ ដោយ​ប្រើ​​ពាក្យ​មិន​សមរម្យ​ មតិ​យោបល់​នោះ​​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​វិបសាយ​នេះ​ឡើយ​។

  • ក្រុម​ការងារ​របស់​យើង​ខ្ញុំ​សូម​ស្វាគមន៍​លោក​ លោក​ស្រី​​ទាំង​អស់​ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​នូវ​អត្ថបទ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុករលួយ​ ដើម្បី​បង្ហាញ​នៅ​លើ​វិប​សាយ​នេះ​ នឹង​​ដើម្បី​ចូលរួម​ផ្តល់​ជា​មតិ​យោបល់ បទ​ពិសោធន៍​​ ឬ​ចំណេះ​ដឹង​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។
    សូម​លោក​អ្នក​ផ្ញើអត្ថបទ​មក​កាន់​ក្រុម​ការងារ​យើង​ខ្ញុំ​ តាមរយៈអ៊ីម៉ែល​ info@saatsaam.info។

    ព័ត៌មានថ្ងៃនេះ

    Download Khmer Unicode

    អ្នកអានថ្ងៃនេះ​ : 0
    សរុប​អ្នកអាន : 0
    អានទំព័រ : 3573767
    ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
    Totals Top 5
    0 អ្នកទស្សនាមកពី​ : 273 ប្រទេស