ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ព្រៃឈើកាន់តែអស់ តែប្រជាពលរដ្ឋខ្មែរ នៅតែមានជីវភាពក្រីក្រដ៍ដែល



ព្រៃឈើកាន់តែអស់ តែប្រជាពលរដ្ឋខ្មែរ នៅតែមានជីវភាពក្រីក្រដ៍ដែល តើបណ្តាលមកពីកត្តាអ្វីខ្លះ? មានប្រទេសមួយចំនួនបានលក់នៅធនធានធម្មជាតិ ដូចជា រ៉ែមាស រ៉ែប្រាក់ រ៉ែដែក ត្បូងពេជ្យ សំណល់ ត្បូងកណ្តៀង
ត្បូងទទឹម និងធនធានរ៉ែដទៃទៀត ក៍ប៉ុន្តែប្រជាពលរដ្ឋរបស់ប្រទេសនោះបានការផ្គត់ផ្គង់ តាមរយះ រូបភាពផ្សេងៗ
ពីរាជរដ្ឋាភិបាលវិញ ។ ចំណែកប្រទេសកម្ពុជាវិញ ធនធានធម្មជាតិកាន់តែអស់ ទៅ ៗ ប្រជាពលរដ្ឋក៍ក្រទៅដែល ពីព្រោះប្រជាជនមួយចំនួនដែលប្រកបមុខរបរចិញ្ជឹមជីវិតតាមរយះ កាតចូលព្រៃ រកថ្នាំ រកសត្វ ………… ពេលនេះគឺពួកគាត់មានការពិបាកក្នុងការរកប្រាក់កំរៃផ្គត់ផ្គងគ្រួសារ គាត់ណាស់ក្នុងនោះដែលវាជាហេតុមួយដែលធ្វើអោយមានការចំណាកស្រុកដែលពួកគាត់ ងាយមានការប្រឈមមុខនិងមេរាកអេដស៍និងមានការចាញ់បោកគេព្រោះតែពួកគាត់ជាអ្នករស់នៅ
តំបន់ដែលកង្វះការអប់រំ មិនសូវយល់ដឹងពីកត្តាសង្គមបានច្រើន ។
មានការកាប់ ការដឹកឈើជារៀងរាល់ថ្ងៃ តែលុយមិនចូលរដ្ឋសោះ តើលុយបានទៅអ្នកណា ? តើអ្នកណាជាអ្នកគ្រប់គ្រងធនធានព្រៃឈើ?តើពេលនោះគាត់រវល់ធ្វើអ្វីឬ គាត់បិទភ្នែកម្ខាងបើកភ្នែកម្ខាង ឬបិទទាំងពីរតែម្តង?បើសិនជារដ្ឋមានការគ្រប់គ្រងបានល្អឬរដ្ឋជាអ្នកលក់តែម្តង ប្រហែលប្រាក់រត់ចូលហើយអាចយកប្រាក់ជួយរាស្រ្តបានទៀតផង។តែជារៀងរាល់ថ្ងៃការកាប់ ការដឹក ឈើបានប្រើមុខងារសាធារណះដើម្បីជាការបើកផ្លូវរឺដោយការហ៊ុចប្រាក់តាមកន្លែងControl នានានៅតាមផ្លូវ
តែលុយមិនដែលរត់ចូលរដ្ឋ ឬ យកមកកសាងអ្វីសោះ ហើយមានតែការតាមធ្វើឃាត់ អ្នកដែលស្នេហាយុត្តិធម៍ទៅវិញ ។ ដូចច្នោះបើសិនជារាជរដ្ឋាភិបាលលក់ធនធានធម្មជាតិ ដូចប្រទេស ផ្សេង ៗ នោះប្រជាពលរដ្ឋខ្មែរមិនក្រទេ តែបើអ្នកលក់យកឈ្មោះជាអ្នកមានអំណាចនោះខ្មែរនៅតែក្រ ដដែល គ្មានថ្ងៃបញ្ចប់ទេ ។ អ្នកស្រែកធ្វើជាដាំ
អ្នកដឹកប្រឹងកាប់បន្ថែមវិញ តើមកពីអ្វី ?​ ដោយ​ ស.​ភ

8 Responses to “ព្រៃឈើកាន់តែអស់ តែប្រជាពលរដ្ឋខ្មែរ នៅតែមានជីវភាពក្រីក្រដ៍ដែល”

  • sasa responded:

    ពាក្យ( ព្រៃឈើកាន់តែអស់ តែប្រជាពលរដ្ឋខ្មែរ នៅតែមានជីវភាពក្រីក្រដ៍ដែល ) នេះ​វាគឺមានការខ្វះខាត់ហើយ ពីព្រោះមិនមែនអស់តែព្រៃឈើទេ មានទាំងវត្ថុបុរាណ ទឹកដី ស្នារដៃនានា​តាមពីជំនាន់ដើមថែមទៀតផង ។
    ឥឡូវជិតឈាន់ដល់ការ​លួចលក់រ៉ែទៀតហើយ ។

  • nath responded:

    តាមការដែលលោកបាននិយាយថា​(ដែលធ្វើអោយមានការចំណាកស្រុកដែលពួកគាត់ ងាយមានការប្រឈមមុខនិងមេរាកអេដស៍និងមានការចាញ់បោកគេព្រោះតែពួកគាត់ជាអ្នកមិនសូវយល់ដឹងច្រើនពិបញ្ហាសង្គម )បើសិនជាខ្ញុំបានលឺ​ ឬ បានដឹងនៅឃ្លានេះ មុននេះបន្តិចម៉្លេះជីវិតខ្ញុំប្រហែលជាបានល្អជាងនេះ តែពេលនេះក៍ប្រសើរដែរ ដែលខ្ញុំមានមេរាកអេដស៍មែន​តែខ្ញុំបានការគាំទ្រពីអង្គការមួយ ដោយល្អបំផុតដែលបានរៀននៅមុខជំនាញផងដែរ ។​ ។(តែសូមជួយផ្សព្វផ្សាយការពារផងកុំអោយមានអ្នកដូចខ្ញុំទៀតអី ខ្ញុំហើយ​ )។

  • sophle responded:

    អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គួរ​បន្ត​ចាត់​វិធាន​ការ​ឲ្យ​តឹង​រឹង​បន្ថែម​ទៀត​ ដូច​ជា​ ដាក់​ឲ្យ​មាន​ មន្រ្តី​ស៊ើប​អង្កេត​ចុះ​ត្រួត​ពិនិត្យ​ និង​អង្កេត​ នៅ​មុន​ពេល​ អំឡុង​ពេល​ មានការប្រព្រឹត្តិ មានការណ៍រាយការពីអ្នកដែលបានជូនដំណឹង​ និង​រក្សាការសំងាត់ឲគាត់វិញ ព្រោះ​ការ​ស៊ី​សំ​ណូក​នឹង​កើត​មាន​គ្រប់​ដំណាក់​កាល​ទាំង​នេះ​ ។

  • CNC responded:

    អ្នកគ្រប់គ្រងធនធានព្រៃឈើមួយចំនួន គឺបានប្រកបមុខរបរចិញ្ជឹមជីវិតតាមរយះគេអោយលុយចាយបើមិនយកគឺមានតែអត់​​ ចាំប្រាក់ខែរដ្ឋថ្ងៃណាទៅបានមាន គូរគិតផងនេះគឺស្រុកខ្មែរ ។

  • sopheap responded:

    អស់ព្រៃឈើវាក៍ធ្វើឲមានគ្រោះធម្មជាតិផងដែរ​​ ។

  • seancheng responded:

    បើខេត្តខ្លះមិនមានព្រៃឈើផងម៉េចបានគេមានកើត ?

  • vanny responded:

    ពោធិសាត់៖ប្រជាពលរដ្ឋស្លូតត្រង់គ្រាន់តែកាប់អុសកាប់ឈើបន្តិចបន្តួចយកមកប្រើប្រាស់ផ្ទាល់ខ្លួនសោះត្រូវជាប់ទ្រុងដែកហើយរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគាត់ទៀតចុះបទល្មើសឬអ្នកកាប់បំផ្លាញព្រៃឈើ់រាប់ម៉ឹនហិតាម្តេចមិនមើលឃើញផង ?

  • sokheng responded:

    មានការរាំងស្ងួត​រាល់ថ្ងៃនេះគឺ ដោយសារតែការកាប់ឈើនេះហើយ ។

Add your own comment...

សម្គាល់ៈ
  • រាល់​មតិ​យោបល់​របស់​លោក​អ្នក​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ពី​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​មិន​ឃើញ​ភ្លាមៗ​នៅ​លើ​វិប​សាយ​​​ លោក​អ្នក​មិន​ចាំបាច់​បញ្ចូល​ម្តង​ទៀត​ទេ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ ដោយ​ប្រើ​​ពាក្យ​មិន​សមរម្យ​ មតិ​យោបល់​នោះ​​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​វិបសាយ​នេះ​ឡើយ​។

  • ក្រុម​ការងារ​របស់​យើង​ខ្ញុំ​សូម​ស្វាគមន៍​លោក​ លោក​ស្រី​​ទាំង​អស់​ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​នូវ​អត្ថបទ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុករលួយ​ ដើម្បី​បង្ហាញ​នៅ​លើ​វិប​សាយ​នេះ​ នឹង​​ដើម្បី​ចូលរួម​ផ្តល់​ជា​មតិ​យោបល់ បទ​ពិសោធន៍​​ ឬ​ចំណេះ​ដឹង​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។
    សូម​លោក​អ្នក​ផ្ញើអត្ថបទ​មក​កាន់​ក្រុម​ការងារ​យើង​ខ្ញុំ​ តាមរយៈអ៊ីម៉ែល​ info@saatsaam.info។

    ព័ត៌មានថ្ងៃនេះ

    Download Khmer Unicode

    អ្នកអានថ្ងៃនេះ​ : 0
    សរុប​អ្នកអាន : 0
    អានទំព័រ : 3788916
    ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
    Totals Top 5
    0 អ្នកទស្សនាមកពី​ : 281 ប្រទេស