អ្វីទៅហៅថាយុត្តិធម៍
July 18th, 2012ប្រទេសកម្ពុជាជាប្រទេសមួយដែលកាន់របបប្រជាធិបតេយ្យ ហើយមានអំណាច៣ ដែលបានយកមកអនុវត្តន៍នាពេលបច្ចុបន្បន្ននេះ និងមានការគ្រប់គ្រងដោយស្ថាប័នដាច់ដោយឡែកៗពីគ្នាតាមអំណាចនីមួយ ៗដែលមានដូចជា ស្ថាប័ននិតិបញ្ញាត្តិ ស្ថាប័ននិតិប្រត្តិបិតិ្ត និង ស្ថាប័នតុលាការ ។ ក្នុងនោះដែលអំណាចតុលាការ គឺជាអំណាចមួយដែលមិនស្ថិតនៅក្រោមនៃអំណាចមួយណាទេ ពេលដែរធ្វើការកាត់ទោសគឺ ពឹងផ្អែកតែទៅលើសាក្សី និង ភស្តុងជាក់ស្តែងប៉ុនោះ ។ ប៉ុន្តែ រយៈពេលមួយដែលបានកន្លងផុតទៅដែលមានរឿងក្តីមួយដែលយើងតែងតែអោយឈ្មោះថាជារឿងក្តីបឹងកក់ ដែលបានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋ១៣ នាក់មកកាត់ក្តីនៅតុលាការ និងមានការសម្រេចសារក្រមបន្តបញ្ជូនទៅដាក់ទៅគុកព្រៃសរផងនោះ នាពេលកាត់ក្តីនោះក៍មានការមករងចាំពីប្រជាពលរដ្ឋដែលមានធ្លាប់បានរស់នៅលើតំបន់បឹងកក់ ដោយសារតែការមករងចាំតវ៉ានេះវាធ្វើអោយមានការបិទផ្លូវមុខតុលាការ មានការដាក់កងកំលាំងប៉ូលិស PM អ.ហ ដែលមានតំបង កាំភ្លើងខ្លីវែង របាំងការពារគ្រប់ៗ ដៃយ៉ាងច្រើននាក់រាបមិនអស់មើលទៅគួរអោយខ្លាចរអា។
តែដោយសារតែការអាណិត ការស្រលាញ់រាប់អានគ្នា ធ្លាប់រស់នៅជាមួយគ្នា ហើយបាត់បងទឹកដីនោះ ពេលតុលាការសម្រេចបញ្ជូនជនជាប់ទោស ទៅដាក់ព័ន្ធធានាគារតាមរយ:រថយន្ត គ្រាន់តែឃើញរថយន្តបើកចេញពីក្នុងតុលាការពួកអ្នកតវ៉ាបានលើកដៃ ឡើងដែលគំនិតពួកគេចង់បង្ហាញពីការផ្តល់កំលាំងចិត្ត នឹងក្តីសង្ឃឹមដល់ជនទាំងនោះ ថានៅមានអ្នកចាំជួយពួកគេរហូត ហើយបានស្រែថា “ តុលាការចិត្តអាក្រក់ តុលាការអយិត្តិធម៍ តុលាការពុករលួយ តុលាការស៊ីសំណូក តុលាការកាត់ក្តីតាមឋាន:… “។នៅថ្ងៃបន្តបន្ទាប់ក្រុមអ្នកតវ៉ាក៍បានទៅតវ៉ានៅមុខ ព្រះរាជាវាំង មុខរដ្ឋសភា ព្រឹទ្ធសភា និងកន្លែងមួយចំនួនទៀត ដែលមានការ ចង់ក្រណាត់ស មានសរសេរពាក្យ ( សូមជួយស្វែងរកយុត្តិធម៍ … ) តែពេលនោះបែរជាគ្មានការអើរពើសោះ ចំលែកណាស់ពេលនោះដោយមានការចង់ដឹងរឿងរ៉ាវនេះពីប្រទេសនានាលើពិភពលោក តុលាការបានដោះលែងអ្នកទោសទាំងនោះអោយរួចទោសទៅវិញ ។
សំណួរគួរត្រិះរិះ
តើកត្តាអ្វីខ្លះដែលបណ្តាលអោយតុលាការសម្រេចចិត្ត លើកលែងទោសដល់ជនទាំងនោះ ? ឫមួយមកពីជនទាំងនោះដល់ថ្ងៃត្រូវរួចទោស ហើយ ?
តើការដោះលែងនេះវានិងធ្វើអោយប្រជាពលរដ្ឋបឹងកក់និងអាចឈប់ធ្វើការតវ៉ាលើការគិតរបស់ពួកគាត់ថារាជរដ្ឋាភិបាលរំលោភយកដីធ្លីបានដែរ រឫ ទេ ? មូលហេតុអ្វី ? ដោយ ស.ភ
តាមរយៈការរួមគ្នាលុបបំបាត់អំពើពុករអោយមានប្រសិទ្ធភាពតើមានអ្វើខ្លះ ? បើប្រជាជនយល់ថា តុលាការពុករលួយ ស៊ីសំណូក ទៅហើយនោះ ។
វាពិបាកណាស់ក្នុងការរកយុត្តិធម៏នៅស្រុកខ្មែរ
ដែលហៅថាយុត្តិធម៍ គឺជាការធ្វើតាមតែការពិត ។ and u ?
ហៅថាយុត្តិធម៍ទៅបាននោះ គឺជាការមិនមានការចាញ់ឈ្នះដោយអំពើមិនពិត ។
រឿងនេះនៅតែមានហេតុការកើតឡើងជាបន្តបន្ទប់ដ៍ដែរ ដែលអ្នករងគ្រោះគឺជាអ្នកគ្មានអំណាចទាំងស្រង ។
ចំពោះខ្ញុំចងអោយនិយមន័យពាក្យអយុត្តិធម៍វិញ គឺជាការដែលមានការរំលាប់បំពាន លើសិទ្ធសេរីភាពអ្នកដទៃដែលគេមិនមានធ្វីអ្វីខុស ។
ការដោះលែងនេះវានិងធ្វើអោយប្រជាពលរដ្ឋបឹងកក់និងអាចឈប់ធ្វើការតវ៉ា តែប្រជាពលរដ្ឋបឹងកក់មិនឈប់គិតជារៀងរហូត ដែលចង់ចាំ ថារាជរដ្ឋាភិបាលបានរំលោភយកដីធ្លីរបស់ពួកគេ គឺចាំជានិច្ច ។
ដែលហៅថាយុត្តិធម៍ គឺជាអំពើ១ដែលមិនមានការគៀបសង្កត់ពីអ្វី១ទៀត ។