ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ការស៊ីសុំណូកមានតាមតំណាក់កាលមុនពេលប្រឡងបាក់ឌុប



ការស៊ីសុំណូកវាក៍មានតំណាក់ បើនិយាយចាប់ពីពេលចូលរៀនថ្នាក់ទី១២ ទៅមាន
-ការយកប្រាក់ដើម្បីលប់ឬមិនយកអវត្តមានដោយសារមិនចូលរៀនសោះឬឈប់ច្រើន។
-ការយកប្រាក់ដើម្បីផ្តល់អោយនូវពិន្ទុប្រចាំខែដោយមិនចូលរៀន&មិនចាំបាច់ប្រលងខែ។
-តំឡើងពិន្ទុប្រចាំឆមាសឬមិនចាំបាច់ទៅប្រឡងឆមាសតែម្តង ហើយបានពិន្ទុល្អជាងអ្នកដែលបានប្រឡងទៅទៀតតាមតែទឹកប្រាក់ដែលបានសូកទៅគ្រូទទួលបន្ទុកផ្នែកនេះ។
-បើទៅរៀនគួរជាមួយគ្រួមួយណាត្រូវបានគ្រួនោះយកចិត្តទុកដាក់ជាមួយក្នុងពេលសិក្សា។
-ការហៅសិស្សដែលមិនរៀនគួរជាមួយអោយគេធ្វើលំហាត់ពិបាកៗនិងធ្វើអ្វីម៉្យាងអោយគេមានការអាម៉ាស់មុខក្នុងសាលានិងមិត្ត
រួមថ្នាក់ផ្សេងទៀត ។
-ពេលប្រឡងបាក់ឌុបមានការស៊ីសុំណូកបានយ៉ាងច្រើនថែមទៀត
1.បង្គប់អោយរៃលុយគ្នាក្នុងបន្ទប់យកអោយអនុរក្សដើម្បីបានបើកវិញ្ញាសារមើល
2.លក់វិញ្ញាសារដែលគាត់បានចាប់មកពីអ្នកមិនអោយលុយឬគេធ្វើវិញ្ញាសារលក់
3.អនុញ្ញាតអោយប្រើទូរស័ព្ទឬរបស់ទាក់ទងគ្នាបានក្នុងពេលប្រឡង
4.ពេលមានអ្នកយកវិញ្ញាសារមកពីខាងក្រៅអនុរក្សរឺប៉ូលិសអ្នកយាមបានយកមកអោយបេក្ខជនហើយទារប្រាក់ថ្លៃសេវានានា បើមិនអោយច្បាស់ជានឹងមានបញ្ហា ។
5.មានការបើកមើលវិញ្ញាសារមុនពេលដែលម៉ោងត្រូវចែកវិញ្ញាសារ ឬថ្ងៃប្រឡងមកដល់លំហាត់ត្រូវបានដឹងមុននិងត្រូវបានផ្សព្វផ្សាយមានការ Copy & Fax លំហាត់និងចម្លើយចែកគ្នាទៅតាមបណ្តាលមណ្ឌុលផ្សេងៗ បានយ៉ាងស្រូល ។
6.អនុញ្ញាតអោយបេក្ខជនចំលងគ្នាបានដោយសេរីនិងមិនចាំបាច់អង្គុយតាមកន្លែងដែលបានកំណត់មក( តាមលេខរៀង )នោះទេ ។
7.មានផ្សេងៗទៀត…។
សំណួរពិចារណា : តើមានអ្នកចេះពិតប្រាកដដែរ ឬ ទេ នៅក្នុងស្រុកខ្មែរយើងនាពេល
អនាគត់បើសិនជាបច្ចុន្បន្ននេះមានការប្រព្រឹត្តដូចច្នោះទៅហើយនោះ ?
ដោយ ស.ភ

11 Responses to “ការស៊ីសុំណូកមានតាមតំណាក់កាលមុនពេលប្រឡងបាក់ឌុប”

  • CLA responded:

    ហេតុអ្វីបានជា លោកដឹងច្បាស់ម៉្លេះ ?

  • sophle responded:

    បានលុយបានគេអោយមើលនោះគឺត្រូវហើយព្រោះតែវាមិនខិតខំរៀន( ប្រលងធ្លាក់បានល្អ )។

  • socheat responded:

    ការយកលុយជាថ្នូនិការបើកចំលងគួរតែរដ្ឋមានវិធានការលុបបំបាតឲ្យអស់
    តែក្រសួងអប់រំមិនដែរយកចិត្តទុកដាក់​ និង​ដាក់វិន័យតឹងរឹងចំពោះបុគ្គលិកដែលពាក់ព័ន្ធ និងបុគ្គលិកដែលត្រូវចេញវិញ្ញាសារធ្វើឲ្យបែកធ្លាយនោះទេ ប្រសិនបើបែកធ្លាយគឺនិយាយថាមិនដឹងប៉ុណោះគឺចប់។

  • sophle responded:

    អ្នកចេះពិតប្រាកនៅក្នុងស្រុកខ្មែរយើងនាពេល
    អនាគត់គឺគ្មាមានទៀតទេ បើសិនជាបច្ចុន្បន្ននេះមានការប្រព្រឹត្តដូចច្នោះទៅហើយនោះ ។

  • roth responded:

    U can waiting this year same last year or not ?

  • sokheng responded:

    មានការយកលុយ មានការ​អោយមើលគឺត្រូវហើយ ដែលពាក្យត្រូវហើយព្រោះតែខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីនិយាយពាក្យនេះ ។

  • heng responded:

    ណាមួយមកពី សិស្សនាំគ្នាធ្វើវាដែលបានជាគ្រូនៅតែយកលុយនោះ

  • veun responded:

    ឆ្នាំនេះដូចឆ្នាំមុនដ៍ដែរ​ មានការយកលុយ មានការ​អោយមើល…………។

  • ly responded:

    និយាយពីអនាគត់ធ្វើអីបើសិន បច្ចុន្បន្ននេះមានការប្រព្រឹត្តដូចច្នោះទៅហើយគឺច្បាស់ជាមានការស៊ីសំណូកជាក់ជាមិនខាន់ ព្រោះមានការមើលតំរាប់តៗគ្នា

  • theara responded:

    បច្ចុន្បន្ននេះមានការប្រព្រឹត្តការស៊ីសំណូកដូចនេះ ជាចាំបាច់​ត្រូវពង្រឹងពីលើមកក្រោមវិញទើបបាន

  • vannsok responded:

    តាមការតាមដានស្រាវជ្រាវការប្រឡងបាក់ឌុបរកឃើញភាពមិនប្រក្រតីជាច្រើន នៅតាមមណ្ឌុលនានា

Add your own comment...

សម្គាល់ៈ
  • រាល់​មតិ​យោបល់​របស់​លោក​អ្នក​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ពី​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​មិន​ឃើញ​ភ្លាមៗ​នៅ​លើ​វិប​សាយ​​​ លោក​អ្នក​មិន​ចាំបាច់​បញ្ចូល​ម្តង​ទៀត​ទេ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ ដោយ​ប្រើ​​ពាក្យ​មិន​សមរម្យ​ មតិ​យោបល់​នោះ​​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​វិបសាយ​នេះ​ឡើយ​។

  • ក្រុម​ការងារ​របស់​យើង​ខ្ញុំ​សូម​ស្វាគមន៍​លោក​ លោក​ស្រី​​ទាំង​អស់​ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​នូវ​អត្ថបទ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុករលួយ​ ដើម្បី​បង្ហាញ​នៅ​លើ​វិប​សាយ​នេះ​ នឹង​​ដើម្បី​ចូលរួម​ផ្តល់​ជា​មតិ​យោបល់ បទ​ពិសោធន៍​​ ឬ​ចំណេះ​ដឹង​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។
    សូម​លោក​អ្នក​ផ្ញើអត្ថបទ​មក​កាន់​ក្រុម​ការងារ​យើង​ខ្ញុំ​ តាមរយៈអ៊ីម៉ែល​ info@saatsaam.info។

    ព័ត៌មានថ្ងៃនេះ

    Download Khmer Unicode

    អ្នកអានថ្ងៃនេះ​ : 0
    សរុប​អ្នកអាន : 0
    អានទំព័រ : 3573762
    ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
    Totals Top 5
    0 អ្នកទស្សនាមកពី​ : 273 ប្រទេស