ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

កុមារមិនហ៊ានទៅសិក្សាដោយសារគ្រួ



កុមារគឺជាសសរទ្រូងនៃប្រទេសជាតិ តែក៍ដោយសារតែចំណេះវិជ្ជាផងដែរ ។ បច្ចុប្បន្នកុមារមិនបានរៀនបណ្តាលមកពីកត្តាមួយចំនួនដូចជា : ការខ្វះខាត់របស់ឪពុកម្តាយ ក្នុងការអោយទៅរៀនសូត្រ ព្រោះអោយជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ ហើយជាពិសេសដែលចង់រំលឹកស្មារតីជនរួមជាតិនោះគឺ ការយកប្រាក់ពីកុមារនៅក្នុងបន្ទប់រៀនដែលវាធ្វើអោយ កុមារលែងចង់ ឬលែងហ៊ានទៅរៀនបើឪពុកម្តាយមិនមានប្រាក់អោយទៅសំរាប់បង់គ្រួប្រចាំ ថ្ងៃដែលការយកប្រាក់ពីសិស្សនោះមានដូចជា :
-ត្រូវបង់អោយគ្រូជាប្រចាំថ្ងៃ ពី៥០០ រៀល ទៅ ២៥០០ រៀលតាមកំរិតថ្នាក់សិក្សា ។
-មានការយកក្រដាសដែលមានរូបមកលក់ក្នុងតម្លៃខ្ពស់ ហើយនិយាយថាជាមេរៀន ដែលនិងត្រូវរៀន និងត្រូវតែទិញដោយខានតែបាន ។
-យកនំមកលក់ក្នុងបន្ទប់ ដែលធ្វើអោយមានកំរិតម៉្យាងថា ត្រូវតែទិញរបស់គាត់ ។
-ពេលសរសេរសៀវភៅតាមដាន និងប្រគល់ទៅអោយលោកគ្រួអ្នកគ្រួនោះវិញត្រូវតែ ភ្ជាប់ប្រាក់ដាក់ក្នុងសៀវភៅតាមដាន ពី២០០០ ទៅ ៥០០០ រៀលតាមកំរិតថ្នាក់សិក្សា ។
-ត្រូវតែរៀនគួរជាមួយគាត់ បើមិនដូចច្នោះទេនោះអាចប្រលងធ្លាក់ បានពិន្ទុទាប មិនយកចិត្តទុកដាក់ជាមួយក្នុងថ្នាក់ និងរកវិធីធ្វើអោយខ្មាស់គេ ឬ សូរសំនួរដែរពិបាកៗ ។
-មានការរួមផ្សំគំនិតគ្នា …។ល។
រាជរដ្ឋាភិបាលបានប្រកាសថា ការចូលរៀនមិនតំរូវអោយបង់ប្រាក់ទេ តែនៅតាម សាលារដ្ឋនានាពេលទៅ អ្នកទទួលចុះឈ្មោះគេតែងតែទារថ្លៃទឹកប៊ិចជានិច្ចដែលការទារមានកំរិតខ្ពស់ ហើយការប្តូរពីសាលាមួយទៅសាលាមួយទៀតក៍ត្រូវចំនាយច្រើនដូចគ្នាដែរ។
សូមណូមពរ​​​ :បើអ្នកមានការទាក់ទងក្នុងការពួករលួយ ខាងលើនេះសូមមេត្តាឈប់ប្រ ព្រឹត្តិត្រឹមនេះទៅ ព្រោះវាអាចធ្វើអោយបាត់បង់អនាគត់ដល់ល្អរបស់ពួកគេ ទោះបីប្រាក់ខែ រដ្ឋមានកំរិតទាប់យ៉ាងណាក៍ដោយ ។
សំណួរពិចារណា : បើកូនៗ របស់អ្នកមិនបានសិក្សាដោយសារតែការខ្វះខាត់ តើខ្លួន របស់អ្នកផ្ទាល់មានអារម្មណ៍យ៉ាងណា ? ហេតុអ្វី ?
តើអ្នកមានយោបល់យ៉ាងណាក្នុងការជួយកែលំអក្នុងបញ្ហានេះ?
បើអ្នកមានការពាក់ព័ន្ធ តើអ្នកអាចបញ្ឈប់ត្រឹមនេះបានដែរ រឺ ទេ?​ ដោយ ស.ភ

7 Responses to “កុមារមិនហ៊ានទៅសិក្សាដោយសារគ្រួ”

  • heng responded:

    ការទទួលចុះឈ្មោះ ហើយការប្តូរពីសាលាមួយទៅសាលាមួយទៀតគេមិនយកប្រាក់ ទេនៅតាមខេត្តនោះ ។

  • vanlyda responded:

    Because teacher get salary small from governmental in Cambodia

  • Chanty responded:

    បើអ្នកមានការពាក់ព័ន្ធ អ្នកអាចបញ្ឈប់ត្រឹមនេះបានគឺប្រសើរណាសសំរាប់អនាគត់កុមារទាំងអស់ដែលកុំពុងទទួលរងគ្រោះ ។

  • sophle responded:

    កុំថាអោយតែគ្រូ មានការកើតរឿងនេះក៍មកពី អាណាព្យាបាលដែលចេះតែអោយលុយគ្រូអោយតែបានលឿនជាងគេ ។

  • touchkave responded:

    Thank u VSP that in introduction me , This website is very good for social work that show the people in the world to have free expression .

  • VSP responded:

    មានការធ្វើមានការទទួល វាមិនខុសអីពីកាលយកលុយទៅដូរយកចំនេះទេ

  • soung responded:

    វាជាអំពើហិង្សាដល់ធ្ងន់ធ្ងរចំពោះកុមារ

Add your own comment...

សម្គាល់ៈ
  • រាល់​មតិ​យោបល់​របស់​លោក​អ្នក​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ពី​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​មិន​ឃើញ​ភ្លាមៗ​នៅ​លើ​វិប​សាយ​​​ លោក​អ្នក​មិន​ចាំបាច់​បញ្ចូល​ម្តង​ទៀត​ទេ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ ដោយ​ប្រើ​​ពាក្យ​មិន​សមរម្យ​ មតិ​យោបល់​នោះ​​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​វិបសាយ​នេះ​ឡើយ​។

  • ក្រុម​ការងារ​របស់​យើង​ខ្ញុំ​សូម​ស្វាគមន៍​លោក​ លោក​ស្រី​​ទាំង​អស់​ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​នូវ​អត្ថបទ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុករលួយ​ ដើម្បី​បង្ហាញ​នៅ​លើ​វិប​សាយ​នេះ​ នឹង​​ដើម្បី​ចូលរួម​ផ្តល់​ជា​មតិ​យោបល់ បទ​ពិសោធន៍​​ ឬ​ចំណេះ​ដឹង​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។
    សូម​លោក​អ្នក​ផ្ញើអត្ថបទ​មក​កាន់​ក្រុម​ការងារ​យើង​ខ្ញុំ​ តាមរយៈអ៊ីម៉ែល​ info@saatsaam.info។

    ព័ត៌មានថ្ងៃនេះ

    Download Khmer Unicode

    អ្នកអានថ្ងៃនេះ​ : 0
    សរុប​អ្នកអាន : 0
    អានទំព័រ : 3574065
    ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
    Totals Top 5
    0 អ្នកទស្សនាមកពី​ : 273 ប្រទេស