ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ការផាកពិន័យនៅស្រុកខ្មែរ



ការពាក់មូកសុវត្ថិភាព ការពាក់ខ្សែក្រវាត់ ដាក់កញ្ចក់ មិនបើកភ្លើងពេលថ្ងៃ(មេឃមិនភ្លៀង មិនធ្លាក់អាប់ ) គឺការកំណត់របស់ច្បាប់តំរូវអោយធ្វើតាម និងជាការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់ប្រជាពលរដ្ឋគ្រប់រូប តែមានប្រជាពលរដ្ឋមួយចំនួនមិនព្រមគោរពនឹងធ្វើតាមទេ ។ នៅតាមផ្លូវសាធារណ:មានសមត្ថិកិច្ចដាក់ពង្រាយកំលាំងដើម្បីចាំត្រួតពិនិត្យ ធ្វើការផាកពិន័យ និងពន្យល់ណែនាំពីច្បាប់ចរាចរណ៍ ។តែចំពោះការពីន័យបានយកតំលៃលើសច្បាប់កំណត់ ហើយមិនដែលចេញវិកាយប័ត្រពីន័យអោយអ្នកដែលត្រូវបានផាកថែមទៀត ។ ក៍ប៉ុន្តែការធ្វើនេះគឺធ្វើបានតែទៅលើប្រជាពលរដ្ឋដែលគ្មានឋាន:បុណ្យស័ក្គ អំណាច និងមានការខ្លាចប៉ូលិសប៉ុនោះ ជាក់ស្តែងគឺមិនដែលផាកពិន័យទេចំពោះ អ្នកស្លៀកពាក់ស៊ីវិល ឡានដែលទំនើបៗបើកភ្លើងទាំងថ្ងៃ អ្នកមានអាយកូម រឺកាំភ្លើងខ្លីដាក់សៀតចង្កេះ អ្នកបើកម៉ូតូធំៗដែលមានតំលៃខ្ពស់…។ រាល់មតិភាគច្រើនហើយបានលើកឡើងថា តើប្រាក់ដែលបានមកពីការផាកពិន័យនេះបានចូលរដ្ឋប៉ុន្មាន% ឬ មួយមិនចូលទល់តែសោះ ។ ចុះអស់លោក លោកស្រី អ្នកនាងកញ្ញាវិញយល់ឃើញយ៉ាងណាដែរចំពោះបញ្ហានេះ ៕

ដោយ​​ : VSP

10 Responses to “ការផាកពិន័យនៅស្រុកខ្មែរ”

  • veasna responded:

    បើមិនចេញវិកាយប័ត្រ​គឺមិនបានចូលរដ្ឋទាំង១០០ភាគរយ

  • vannsok responded:

    ពេលខ្លះហៅអោយយើងឈប់ហើយសួររក ពាក់មី ឬ​ប័ណ្ណសំគាល់យានយន្តលេងបើមិនមានជាប់មកជាមួយនោះគឺត្រូវអស់លុយហើយ​។

  • sreyroth responded:

    ការធ្វើបែបនេះវា ជារឿងធម្មតាទេសំរាប់ប៉ូលិសនោះ

  • HTT responded:

    ពេលខ្លះហៅយើងអោយឈប់ហើយ ពេលយើងមិនចាប់អារម្មណ៍វាលុប
    ដៃបើកភ្លើង និងនិយាយថាយើងជិះម៉ូតូបើកភ្លើង តែតាមពិត លោកប៉ូលិសអ្នកបើកអោយសោះ

  • Sothea responded:

    សូមប្រយ័ត្នគេចុះចាប់ពន្ឋហើយ

  • Love Khmer responded:

    មានអ្នករងគ្រោះជាច្រើនក្នុងរូប​ភាពនេះ តែអ្នកខ្លះមិនដែលហ៊ាននិយាយទេព្រោះខ្លាចអំណាច ។

  • sokheng responded:

    បើគិតៗ ទៅពួកគាត់ ក៍គិតពិសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែរ

  • theara responded:

    បើគេមិនចេញវិកាយប័ត្រអោយ​ ហេតុបានជាអោយលុយគេធ្វើអី ?

  • rathear responded:

    មកពិមិនគោរពច្បាប់​ បានជាគេផាក់នោះ

  • sokheng responded:

    មកពីមិនព្រមធ្វើតាមច្បាប់ បានជាគេពីន័យកុំថាអោយគេតែម្ខាងនោះ ។

Add your own comment...

សម្គាល់ៈ
  • រាល់​មតិ​យោបល់​របស់​លោក​អ្នក​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ពី​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​មិន​ឃើញ​ភ្លាមៗ​នៅ​លើ​វិប​សាយ​​​ លោក​អ្នក​មិន​ចាំបាច់​បញ្ចូល​ម្តង​ទៀត​ទេ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ ដោយ​ប្រើ​​ពាក្យ​មិន​សមរម្យ​ មតិ​យោបល់​នោះ​​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​វិបសាយ​នេះ​ឡើយ​។

  • ក្រុម​ការងារ​របស់​យើង​ខ្ញុំ​សូម​ស្វាគមន៍​លោក​ លោក​ស្រី​​ទាំង​អស់​ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​នូវ​អត្ថបទ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុករលួយ​ ដើម្បី​បង្ហាញ​នៅ​លើ​វិប​សាយ​នេះ​ នឹង​​ដើម្បី​ចូលរួម​ផ្តល់​ជា​មតិ​យោបល់ បទ​ពិសោធន៍​​ ឬ​ចំណេះ​ដឹង​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។
    សូម​លោក​អ្នក​ផ្ញើអត្ថបទ​មក​កាន់​ក្រុម​ការងារ​យើង​ខ្ញុំ​ តាមរយៈអ៊ីម៉ែល​ info@saatsaam.info។

    ព័ត៌មានថ្ងៃនេះ

    Download Khmer Unicode

    អ្នកអានថ្ងៃនេះ​ : 0
    សរុប​អ្នកអាន : 0
    អានទំព័រ : 4406256
    ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
    Totals Top 5
    0 អ្នកទស្សនាមកពី​ : 297 ប្រទេស