ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ព្រោះតែអត់វាមិនបាន



រាជរដ្ឋាភិបាលបានប្រកាសជាសាធារណ:ថា យុវជនយុវនារីដែលគ្រប់អាយុបោះឆ្នោតត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប័ណ្ណសំគាល់ខ្លួនសញ្ជាតិខ្មែរដើម្បីមានសិទ្ឋបោះឆ្នោតគ្រប់ៗគ្នាបានយ៉ាងពិតប្រាកដ ។ក៍ប៉ុន្តែពេលទៅធ្វើវាវិញនោះគឺត្រូវចំនាយប្រាក់តាមតំណាក់ៗ ដែលមានសមត្ថិកិច្ចតំរូវអោយបង់ ហើយមានការអោយធ្វើមុនគេចំពោះគ្រួសារអ្នកមានមុខមាត់ បុណ្យស័ក្គ សិទ្ឋអំណាចនៅក្នុងតំបន់នោះ ។ ម៉្យាងវិញទៀតចំពោះអ្នកដែលបាត់អត្តសញ្ញាណប័ណ្ណវិញពេលទៅសុំធ្វើថ្មីត្រូវចំណាយប្រាក់ច្រើនជាងអ្នកដែលទើបនឹងគ្រប់អាយុធ្វើ ហើយត្រូវធ្វើក្រោយគេទៀតបើមិនមានខ្សែរយ:ជួយសំរួលនោះ ។ មានភូមិស្រុកមួយចំនួនកន្លែងធ្វើអត្តសញ្ញាណប័ណ្ណនៅឆ្ងាយអំពីផ្ទះសំបែង ហើយការធ្វើដំណើរមានការពិបាក និងចំណាយច្រើនដែលការទៅធ្វើនោះត្រូវទៅរាល់ថ្ងៃ ព្រោះទៅម្តងមិនបានធ្វើហើយម្តងទៀតមិនបានធ្វើទៀត ពួកគាត់តស៊ូទៅរហូតទល់តែបានធ្វើ ដោយសារជាមួយកតាព្វកិច្ច ណាមួយដោយសារជីវភាពគ្រួសារព្រោះពួកគាត់ត្រូវចូលបំរើការងារក្នុងក្រុមហ៊ុននានា ដែលគេតំរូវអោយមានអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លូនទើបទទួលយកបំរើការងារក្នុងក្រុមហ៊ុនរបស់ ដូចច្នេះពួកគាត់ត្រូវតែចំណាយពេលវេលា និងប្រាក់ដើម្បីធ្វើវាព្រោះអត់វាមិនបានទេ ។ តើតំបន់របស់លោកអ្នកធ្លាប់មានបញ្ហាដូចខាងលើនេះដែរ រឺ ទេ ?

ដោយ: VSP

6 Responses to “ព្រោះតែអត់វាមិនបាន”

  • thida responded:

    នៅឯណាក៍មានដែល គឺវាគ្រាន់តែតិចនិងច្រើនប៉ុនោះ ៕

  • rodh responded:

    ទោះជាយ៉ាងណាក៍ដោយត្រូវតែធ្វើវាអោយបាន ព្រោះវាមានសារសំខាន់ណាស់ដូចជា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ជាដើម ។

  • sokheng responded:

    វាមានស្ទើរគ្រប់ទីកន្លែងដែលកើតមានការយកលុយដូចនេះ ព្រោះតែគេគិតពិសាហ៊ុយមកធ្វើអោយ​ ។

  • Ka responded:

    គួរតែមានវិធានការទប់ស្កាត់ផងណា អស់លោកមេៗ ព្រោះអ្នកមកធ្វើជាកូនចៅទេ គែស្តាប់តែមេប៉ុនោះ

  • nana responded:

    មានកន្លែងខ្លះគេមិនយកប្រាក់ទេ

  • vanny responded:

    គួរតែមានវិធានការទប់ស្កាត់វា ព្រោះវាអាចធ្វើអោយបាត់សំលេងក្នុងការជ្រើសរើសថ្នាក់ដឹកនាំ​៕

Add your own comment...

សម្គាល់ៈ
  • រាល់​មតិ​យោបល់​របស់​លោក​អ្នក​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ពី​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​មិន​ឃើញ​ភ្លាមៗ​នៅ​លើ​វិប​សាយ​​​ លោក​អ្នក​មិន​ចាំបាច់​បញ្ចូល​ម្តង​ទៀត​ទេ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ ដោយ​ប្រើ​​ពាក្យ​មិន​សមរម្យ​ មតិ​យោបល់​នោះ​​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​វិបសាយ​នេះ​ឡើយ​។

  • ក្រុម​ការងារ​របស់​យើង​ខ្ញុំ​សូម​ស្វាគមន៍​លោក​ លោក​ស្រី​​ទាំង​អស់​ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​នូវ​អត្ថបទ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុករលួយ​ ដើម្បី​បង្ហាញ​នៅ​លើ​វិប​សាយ​នេះ​ នឹង​​ដើម្បី​ចូលរួម​ផ្តល់​ជា​មតិ​យោបល់ បទ​ពិសោធន៍​​ ឬ​ចំណេះ​ដឹង​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។
    សូម​លោក​អ្នក​ផ្ញើអត្ថបទ​មក​កាន់​ក្រុម​ការងារ​យើង​ខ្ញុំ​ តាមរយៈអ៊ីម៉ែល​ info@saatsaam.info។

    ព័ត៌មានថ្ងៃនេះ

    Download Khmer Unicode

    អ្នកអានថ្ងៃនេះ​ : 0
    សរុប​អ្នកអាន : 0
    អានទំព័រ : 3573669
    ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
    Totals Top 5
    0 អ្នកទស្សនាមកពី​ : 273 ប្រទេស