រដ្ឋ​ធម្មនុញ្ញនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​​​
Friday, 27 February 2009 , សរសេរដោយ​ « រដ្ឋសភា​ »   

បុព្វ​កថា​

-យើង​ជា​ប្រជា​រាស្ដ្រ​ខ្មែរ​

ដែល​ធ្លាប់​មាន​អារ្យ​ធម៌​ឧត្ដុង​ឧត្ដម​ ​ប្រទេស​ជាតិ​ស្ដុកស្ដម្ភ​ ​ធំ​ទូលាយ​ថ្កុំថ្កើង​រុងរឿង​ ​កិត្យា​នុភាព​ ​ខ្ពង់ខ្ពស់​ ​ភ្លឺ​ចែងចាំង​ដូច​ពេជ្រ​ ពណ្ណរាយ​បាន​ ​ធ្លាក់​ខ្លួន​ដ៏​សែន​រន្ធត់​ ​ក្នុង​អំទ្បុង​ពីរ​ទសវត្ស​ចុង​ក្រោយ​នេះ​ ​ឆ្លង​កាត់​ទុក្ខសោក​ ​វិនាស​អន្ដរាយ​ទ្រុឌទ្រោម​ឱន​ថយ​មហា​សោក​ស្ដាយ​ ​បាន​ភ្ញាក់​រលឹក​ក្រោក​ឈរ​ទ្បើង​ចង​បាច់​ឆន្ទៈ​មោះមុត​ ​ប្ដូរផ្ដាច់​ ​រូបរួម​គ្នា​ពង្រឹង​ ​ឯកភាព​ជាតិ​ ​រក្សា​ការពារ​ទឹកដី​កម្ពុជា​ ​អធិបតេយ្យ​ ថ្លៃថ្លា​ និង​ អារ្យធម៌​អង្គរ​ដ៏​បវរ​ ​កសាង​ប្រទេស​ជាតិ​ឱ្យ​ទៅ​ជា​ ​"កោះ​សន្ដិភាព"​ ​ទ្បើង​វិញ​ផ្អែក​លើ​ប្រព័ន្ធ​ប្រជា​ ធិបតេយ្យ​សេរី​ពហុបក្ស​ ធានា​សិទ្ធិ​មនុស្ស​ ​គោរព​​ច្បាប់​ទទួល​ខុសត្រូវ​ខ្ពស់​ ​ចំពោះ​វាសនា​អនាគត​ជាតិ​ ​ឱ្យ​បាន​ ​ឈាន​ទ្បើង​រីក​ចំរើន​ ​លូតលាស់​ ​សម្បូរ​រុងរឿង​ ​ជា​និច្ចនិរន្ដរ៍។​

អាន​លម្អិត...​