វិធានការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​
Wednesday, 11 March 2009 , សរសេរដោយ​ « មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម »   

MEASURES AGAINST CORRUPTION

អត្ថបទ​ ​«វិធានការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ»​ ​នេះ​ត្រូវ​បាន​ ​ដក​ស្រង់​ចេញ​ពី​ព្រឹត្តបត្រ​តម្លាភាព​អន្តរជាតិ​ ​Transparency International Newsletter​ ​និង​ប្រព័ន្ធ​សារព័ត៌មាន​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​ដែល​និយាយ​ពី​រឿង​អាស្រូវ​ទាំង​នេះ។​

*ឃោសនា​តាម​ដាន​ការ​លាង​លុយ​កខ្វក់​ ​(Campaign to Trace Laundered Money)​

តំណាង​អង្គការ​តម្លាភាព​អន្តរជាតិ​មក​ពី​ប្រទេស​ អាហ្វ្រិក​ចំនួន​១១​​:​ ​បូតស្វាណា​ ​(Botswana)​ ​កាមេរូន​ ​(Cameroon)​ ​អេត្យូពី​ ​(Ethiopia)​ ​ហ្កាណា​ ​(Ghana)​ ​ម៉ាឡាវី​(Malawi)​ ​នីហ្សេរីយ៉ា​ ​(Nigeria)​ ​កេនីញ៉ា​ ​(Kenya)​ ​អាហ្រិកខាងត្បូង​ ​(South Africa)​អូហ្កង់ដា​ ​(Uganda)​ ​ហ្សំប៊ីយ៉ា​ ​(Zambia)​ ​និង​ ​ហ្ស៊ីមបាវេ​ ​(Zimbabwe)​ ​បាន​អនុម័ត​សេចក្តី​សេចក្តី​ថ្លែងកាណ៍​នីយ៉ាងហ្កា​ ​(Nyanga)​ ​ដែល​ចាប់​ផ្តើម​ធ្វើ​ការ​ឃោសនា​មួយ​ដើម្បី​បង្វិល​មក​វិញ​នូវ​ធនធាន​ អាហ្វ្រិក​ដែល​ត្រូវ​គេ​លួច។​

សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​គេ​ចុះ​ហត្ថលេខា​នៅ ​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​ ​នា​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​ឆ្នាំ​២០០១​ ​ធ្វើ​ការ​អំពាវនាវ​ឲ្យ​មាន​ ​«ការ​បិទ​ច្រក​ដែល​គេ​បាន​ដឹង​ទាំង​អស់​ដោយ​ទាមទារ​ឲ្យ​ធនាគារ​ទាំង​ឡាយ​ បើក​សៀវភៅ​គណនេយ្យ​ខ្លួន​ ​ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យ​ថា​ ​តើ​កន្លែង​ណា​មាន​ហេតុផល​មិន​សមរម្យ​ដែល​នាំ​ឲ្យ​មន្ទិល​សង្ស័យ​ទៅ​លើ​ សកម្មភាព​ខុស​ច្បាប់​ ​និង​ជា​ចាំបាច់​ធ្វើ​ការ​ទូទាត់​ ​និង​បង្វិល​មក​វិញ​នូវ​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ​ដែល​គេ​បាន​ដឹង​ថា​ បាន​មក​ដោយ​អំពើ​ពុករលួយ»។​ ​ផ្នែក​ទាំង​ឡាយ​ ​(chapter)​ ​នៃ​អង្គការ​តម្លាភាព​អំពាវនាវ​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំង​អស់​នៃ​អង្គការ​ សហប្រជាជាតិ​ ​ធ្វើ​ការ​អនុម័ត​សន្ធិសញ្ញា​អន្តរជាតិ​ដើម្បី​ធ្វើ​ឲ្យ​បាន​រួសរាន់​នូវ​ ការ​តាមដាន​ ​ការ​យក​បាន​មក​វិញ​ ​និង​ការ​បង្វិល​មក​វិញ​នូវ​ទ្រព្យ​សម្បត្តិ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ដែល​ត្រូវ​​បាន​គេ​លួច​ ​និង​បញ្ចូន​ទៅ​បរទេស។​ ​អ្នក​ចូលរួម​ទាំង​អស់​សម្តែង​នូវ​ការ​គាំទ្រ​ពួក​គេ​ចំពោះ​គោលការណ៍​ វ៉ូហ្វស្ប៊ើក​ ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់​ ​(Wolfsherg Anti-Money Laundering Principles)​ ​ដែល​ទទួល​ការ​អនុម័ត​ពី​ធនាគារ​ ​ធំៗ​ឈាន​មុខ​គេ​ចំនួន​១១​ ថា​ ​ជា​ ​«ជំហាន​ទី​១​ ​ឆ្ពោះ​ទៅ​រក​ការ​បញ្ឈប់​ចលនា​ទ្រព្យធន​ខុស​ច្បាប់​ ​(movement of illicit wealth)»។​ ​សេចក្តី​ថ្លែងការណ៍​ធ្វើ​ការ​អំពាវនាវ​ទៅ​លើ​អង្គការ​ឯកភាព​អាហ្វ្រិក​ (Organization of African Unity) ​«ដើម្បី​ធ្វើ​​ឲ្យ​មាន​តួនាទី​ដឹកនាំ​ ក្នុង​ការ​ធ្វើ​តំណាង​ឲ្យ​ផល​ប្រយោជន៍​អាហ្រ្វិក​​ ​ដើម្បី​នឹង​យក​ត្រលប់​មក​វិញ​នូវ​ទ្រព្យ​ធន​អាហ្វ្រិក​ទាំង​ឡាយ​ ​ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ក្នុង​ពិភពលោក​ឲ្យ​តែ​គេ​អាច​រក​ឃើញ​​ ​​និង​ក៏​ដូចជា​ជំហាន​ទី១​​ ​ក្នុង​ការ​អនុម័ត​នូវ​វិធាន​ការ​ទាំង​ឡាយ​សម​ស្រប​ដើម្បី​ទប់ទល់​នឹង​ការ​យក​ប្រាក់​មក​ធ្វើ​ជា​របស់​ផ្ទាល់​ខុស​ច្បាប់​​ ​​និង​ការ​បញ្ជូន​ប្រាក់​ទាំង​នោះ​ចេញ​ពី​រតនាគារ​​​ ​​(treasuries)​​ ​​របស់​​អាហ្រ្វិក»​​នានា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

*សមាជិក​ព្រឹទ្ធសភា​ក្មេងៗ​បន្លឺ​សញ្ញា​ការ​ផ្លាស់​ប្តូរ​(Young Senators Ring Changes)​​

លោក​ ​ជើមសាក់​ ​ពិនថង​ ​(Mr. Chirmsak Pinthong)​ ​អតីត​អ្នក​អាន​ដំណឹង​ ​(តាម​វិទ្យុ​ ​ឬ​ទូរទស្សន៍)​ ​(newsreader)​ ​ថៃ​ ​ហើយ​ថ្មីៗ​នេះ​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ ​បាន​បញ្ចេញ​យោបល់​ប្រឆាំង​ ​(challenge)​​​ ​និង​​កំណែ​ទម្រង់​នយោបាយ​ប្រទេស​ ​ដែល​តាម​ការ​អះអាង​​ ​​(assertion)​​ ​​លោក​​ថា​​ ​​អំពើ​​ពុករលួយ​​ ​​និង​​សំណូក​​សូកប៉ាន់​​នៅ​​តែ​​ជ្រាប​​ចូល​​ក្នុង​​ជីវិត​​នយោបាយ​​ថៃ​​ដដែល។​​  ​លោក​ ​ ​​ជើម​ ​​សាក់​​ ​​(Mr. Chirmsak)​​ ​​បាន​​ប្រកាស​​ដំណឹង​​ក្នុង​​ខែ​​កុម្ភៈ​​កន្លង​​ទៅ​​ថា​​ ​​ទី​ប្រឹក្សា​​គណៈ​កម្មការ​​គមនាគមន៍​​ព្រឹទ្ធ​សភា​​ ​(Senate Communication Committee)​​ ​​បាន​​ទាមទារ​​ទឹក​​ប្រាក់​​ចំនួន​​ ​​៣០០​​លាន​​រៀល​​(បី​រយ​​លាន)​​បាត​​ ​​ស្មើ​​នឹង​​៧​​លាន​​រៀល​​ ​​(ប្រាំ​ពីរ​​លាន)​​ ​​ដុល្លារ​​អាមេរិក​​ពី​​អនាគត​​បេក្ខជន​​ពីរ​​នាក់​​សម្រាប់​​អង្គភាព​​ដែល​​មាន​​ សមាជិក​​ ​​៧​​នាក់​​នេះ។​​ ​​សកម្មភាព​​លោក​​ ​​ជើម​​ ​សាក់​​ ​(ជា​​មនុស្ស​​ម្នាក់​​ក្នុង​​ចំណោម​​សមាជិក​​ព្រឹទ្ធ​សភា​​ក្មេង​​ជាង​​គេ​​ ​ចំនួន​​៤០​នាក់​​ ​​ដែល​​មាន​​បំណង​ ​​និង​​វែក​​មុខ​​អំពើ​​ពុករលួយ​​ ​​និង​​ជម្រុញ​​ការ​​កែ​​ទម្រង់​​តាម​​បែប​​លទ្ធិ​ប្រជា​ធិបតេយ្យ​​នៅ​​ក្នុង​​ប្រទេស)​​ ​​ធ្វើ​​ឲ្យ​​មាន​​ការ​​សើរើ​​ពិនិត្យ​​ទូលំ​ទូលាយ​​មួយ​​ទៅ​​លើ​​ដំណាក់​​កាល​​នៃ​​ការ​​ ជ្រើសរើស​​គណៈ​កម្មការ​​ជ្រើស​រើស​​ដឹក​នាំ​​ដោយ​​លោក​​ ​​កែវ​​ ​​សាន​​ ​​អទិ​ពុទ្ធិ​​ ​(Mr. Kaewsan Atibodhi)​​ ​​ដែល​​មិន​មែន​​ជា​​អ្នក​​នៅ​​ក្នុង​​ក្រុម​ ​​ដែល​​មាន​​គំនិត​​ធ្វើ​​កំណែ​​ទម្រង់។​ ​​កិច្ច​​ប្រឹងប្រែង​​ក្នុង​​ការ​​ប្រឆាំង​​នឹង​​អំពើ​​ពុករលួយ​​នឹង​​ធ្វើ​​ឲ្យ​​រឹត​​តែ​​ខ្លាំង​​ឡើង​​នូវ​​សេរី​ភាវូនីយកម្ម​​ទីផ្សារ​​ក្នុង​​ស្រុក​​ ​​និង​​ឯក​ជនូបនីយ​កម្ម​​ទ្រព្យ​សម្បត្តិ​​​រដ្ឋ​​ ​​ដែល​​ចាប់​​ផ្តើម​​ឡើង​​នៅ​​ចុង​​ឆ្នាំ​​នេះ។​​ ​​លោក​​ ​​ជើម​​ ​​សាក់​​ ​​ដែល​​ជា​​អ្នក​​បញ្ចេញ​​មតិ​ប្រឆាំង​​នឹង​​ការ​​លូក​​ដៃ​​ជ្រៀត​ជ្រែក​​ ​​និង​​អំពើ​​ពុករលួយ​​នៅ​​ក្នុង​​កំណែ​ទម្រង់​​ឧស្សា​ហកម្ម​​ស្រា​វីស្គី​​​ ​​(reform of the domestic whisky industry)​​ ​​ក្នុង​​កំពុង​​តែ​​ព្យាយាម​​ផង​ដែរ​​ក្នុង​​ការ​​ញ៉ាំង​​ឲ្យ​​គណៈ​កម្មការ​​សេដ្ឋកិច្ច​ ​​ថៃ​​ ​​ធ្វើ​​ការ​​ត្រួត​ពិនិត្យ​​ការ​​ប្រតិបត្តិ​​នយោបាយ​​សេដ្ឋកិច្ច​​រដ្ឋាភិបាល​​ដ៏​​​រកាំរកូស​​នេះ។​​ ​​សមាជិក​​ព្រឹទ្ធសភា​​ដទៃ​​ទៀត​​ ​​បាន​​ធ្វើ​​ផែនការ​​ទាំង​​ឡាយ​​ដើម្បី​​ធ្វើ​​ការ​​ឃ្លាំ​មើល​​ស្រដៀង​​គ្នា​​នឹង​​នេះ​​ដែរ​​ ​សម្រាប់​​ក្រសួង​​ដទៃ​​ទៀត​​ ​ដែល​​កាល​​ពី​​មុន​​មក​​ ​ចង​​រួមរឹត​​ដោយ​​អំពើ​​ពុករលួយ។​​ ​​ការ​​សាក​​ល្បង​​ជាក់​​​ស្តែង​សម្រាប់​​ព្រឹទ្ធ​​សភា​​នឹង​​អាច​​ចូល​​ទៅ​​ក្នុង​​ការ​​ ​ត្រួត​​ពិនិត្យ​​ដ៏​​មាន​​ប្រសិទ្ធភាព​​ទៅ​​លើ​​ដំណោះ​ស្រាយ​​តុលាការ​​ធម្មនុញ្ញ​​ ​ចំពោះ​​ករណី​​លោក​​នាយក​រដ្ឋ​មន្ត្រី​​ថៃ​​ ថាក់ស៊ីន​​ ​​ស៊ីណាវ៉ាត្រា​​ ​​(Prime Minister Mr. Thaksin Shinawatra)​​ ​​ពី​​រឿង​​ដែល​​លោក​​ធ្វើ​​ការ​​លាក់​​បាំង​​ទ្រព្យ​​សម្បត្តិ​​ដោយ​​ចេតនា​​កាល​​ពី​​ ឆ្នាំ​​១៩៩៧។​​​​​​​​​

*រាប់ពាន់​នាក់​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយសារ​អំពើ​ពុករលួយ​ ​មេបក្ស​ថ្មី​ត្រូវ​បាន​គេ​ជ្រើសរើស​ ​(Thousands Sacked for Graft, New Party Chief Elected)​

គណបក្ស​កុំមុយនីស្ត​វៀតណាម​បាន​បណ្តេញ​សមាជិក​ចំនួន​ ជិត​៣​ពាន់​នាក់​ ​និង​ដាក់​វិន័យ​ទៅ​លើ​មនុស្ស​ដទៃ​ទៀត​ជាង​ ​១៦.០០០​នាក់​ ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ ​និង​ការ​គ្រប់គ្រង​មិន​ល្អ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ។​ ​យោង​តាម​ប្រសាសន៍​លោក​ផាំ​វ៉ាន់​ ​ថូ​ ​អនុប្រធាន​គណៈកម្មការ​នៃ​គណៈកម្មាធិការ​រៀបចំ​ ​(Committee’s Organization Commission)​ ​ក្នុង​ឱកាស​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២​នៃ​សមាជបក្ស​ថា​ ​មន្ត្រី​ជាន់​ខ្ពស់​ជាង​៥៣​នាក់​ ​ក្នុង​នោះ​មាន​១១​នាក់​ជា​សមាជិក​ដ៏​មាន​អំណាច​នៃ​គណៈកម្មាធិការ​ មជ្ឈិមបក្ស​ត្រូវ​បាន​គេ​ផាក​ពិន័យ។​ ​លោក​ ថូ​ ​បាន​ទទួល​ស្គាល់​ថា​ ការ​ឃោសនា​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ​និង​ ​ការ​គ្រប់គ្រង​មិន​ល្អ​មាន​រយៈពេល​ខ្លី​ជាង​ការ​សង្ឃឹម​ទុក។​ ​មាន​ប្រសាសន៍​ថា​ ​គណៈកម្មាធិការ​មជ្ឈឹមបក្ស​ដែល​ចេញ​ពី​តំណែង​ជម្រុញ​ឲ្យ​មាន​ការ​ទាមទារ​ដ៏​ តឹងរឹង​ ​ ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​បើក​បង្ហាញ​ពី​ប្រភព​ទ្រព្យ​សម្បត្តិ​ ​និង​ហិរញ្ញវត្ថុ​ពួក​គេ។​ ​លោក​ ​ឡេ​ ​ខា​ ​ភៀវ​ ​(Mr. Le Kha Phieu)​ ​ប្រធានគណបក្ស​ ​ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ការ​បោស​សម្អាតអំពើពុករលួយ​ ​ត្រូវបានសមាជគណបក្ស​ ​កាលពីថ្ងៃទី២១​ ​ខែមេសា​ ​ឆ្នាំ២០០១​ ​កន្លង​ទៅ​នេះ​​ ​ដាក់លោក​ ​ណុង​ ​ឌុក​ ​ម៉ាញ់​ ​(Mr. Nong Duc Manh)​ ​ដែល​ជា​អ្នក​មាន​គំនិត​ផ្តួច​ផ្តើម​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ ​ឲ្យ​កាន់​ដំណែង​មេបក្ស​ជំនួស​វិញ​ការ​ជ្រើសរើស​យក​លោក​ ​ម៉ាញ់​ ​ជា​មេដឹកនាំ​បក្ស​ ​ឆ្លុះ​បញ្ចាំង​ពី​ចំណង់​ដ៏ធំ​ធេង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តម្លាភាព។​ ​ក្នុង​ការ​ដែល​លោក​ ​ម៉ាញ់​ ​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​ ​ប្រជាជន​វៀតណាម​សាមញ្ញ​នឹក​ឃើញ​ភ្លាម​ថា​ ​គេ​អាច​បើក​ទូរទស្សន៍​ ​និង​ឃើញ​មន្ត្រី​នីតិបញ្ញតិ្ត​ដាក់​សំនួរ​ធ្ងន់​ ​សំខាន់ៗ​ដល់​រដ្ឋមន្ត្រី​ទាំង​ឡាយ​ ​ហើយ​ជា​រឿយៗ​ពួក​គេ​តែងតែ​ផ្ញើរ​សំនួរ​ពួក​គេ​ផ្ទាល់​តាម​ទូរស័ព្ទ​ ​លិខិត​ ​និង​លិខិត​អេឡិចត្រូនិច​ ​(email)​ ​ទៀត​ផង។​​​​​​​​​​​​​​​​​​​​​​​

*កន្ទុយ​សត្វ​កង់គូរូ​ដើម្បី​ទិញ​សន្លឹក​ឆ្នោត​ ​(Kangaroo Tail for Vote Buying)​

សមាជិក​សភា​នៅ​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​អូស្រ្តាលី​ ​ត្រូវ​បាន​ទទូល​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​(១៣​ ​សីហា​ ​២០០១)​ ​ពី​រឿង​ដែល​លោក​ធ្វើ​អំណោយ​ដល់​ប្រជាជន​ស្រុក​ដើម​ ​(Aboriginal)​ ​នូវ​កន្ទុយ​សត្វ​កង់គូរូ​ ​ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​ទទួល​សន្លឹក​ឆ្នោត​ពី​ប្រជាជន​ទាំង​នោះ។​

លោក​  ចន​ ​អែលហ្វ៊ីរីង​ ​(Mr. John Elferink)​ ​កំពុង​តែ​ធ្វើ​ការ​ឃោសនា​ក្នុង​មណ្ឌល​លោក​ក្នុង​តំបន់​រហោស្ថាន​ដាច់​ស្រយាល​ដើម្បី​បន្ត​កៅអី​លោក​ក្នុង​សភា​ ​នៅ​ក្នុង​ដែនដី​ភាគ​ខាង​ជើង​ក្នុង​ការ​បោះឆ្នោត​សភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។​

លោក​ ​អែលហ្វ៊ីរីង​ ​អះអាង​ថា​ ​លោក​កំរ​នឹង​គ្មាន​អ្វី​កំដ​ដៃ​ណាស់​ ​ពេល​ដែល​លោក​ចុះ​ទៅ​កាន់​មណ្ឌល​លោក​ដែល​ស្ថិត​នៅ​ក្នុង​សហគមន៍​ប្រជាជន​ស្រុក​ដើម​ដាច់​ស្រយាល។​

គណបក្ស​សេរីប្រទេស​ ​(Country Liberal Party)​ ​បាន​ទិញ​កន្ទុយ​សត្វ​កង់គូរូ​ចំនួន​ ​២០០​កន្ទុយ​ពី​កន្លែង​លក់​សាច់​ ​ដែល​លោក​ ​អែលហ្វ៊ីរីង​ ​ថា​ ​តម្លៃ​លក់​រាយ​កន្ទុយ​នីមួយៗ​ថ្លៃ​២,៥០​ដុល្លារ​អូស្ត្រាលី​ ​(ប្រហែល​១,២៨​ដុល្លារ​អាមេរិក)។​

លោក​ ​ហារ៉ុល​ ​ហ្វ៊ើប័រ​ ​(Mr. Harold Furber)​ ​ដែល​ជា​បេក្ខជន​គណបក្ស​ពលកម្ម​ ​(Laber Party)​ ​ចោទប្រកាន់លោក​ ​អែលហ្វ៊ីរីង​ ​ថា​  លោក​ធ្វើ​ឲ្យ​ប្រជាជន​ស្រុក​ដើម​យល់​ថា​ ​ពួក​គេ​ត្រូវ​តែ​បោះឆ្នោត​ឲ្យ​លោក​តាមរយៈ​កន្ទុយ​សត្វ​កង់គូរូ​ដែល​ជា​អាហារ​ប្រណីត​សម្រាប់​ជានជាតិ​ទាំង​នេះ។​​​

នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ​គឺ​ជា​ការ​ខុស​ច្បាប់​សម្រាប់​បេក្ខជន​ណា​ផ្តល់​សគុណ​ ​អំណោយ​លើក​ទឹក​ចិត្ត​ដើម្បី​ប្តូរ​យក​សន្លឹក​ឆ្នោត។​

តើ​ប្រទេស​កម្ពុជា​យើង​ ​ក៏​គួរ​ចាត់វិធានការ​ដូច​ប្រទេស​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​ដែរ​ឬ​ទេ?​ ​សូម​អ្នក​អាន​មេត្តា​ពិចារណា​តាម​ការ​គួរ!​

ដកស្រង់​ចេញ​ពីៈ​
-ព្រឹត្ត​បត្រ​ស្រាវជ្រាវ​ ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ ​ច្បាប់​ចេញ​ផ្សាយ​ ​ឆ្នាំ​ទី​០៨​ ​លេខ​០៨៤​ ​ប្រចាំ​ខែ​កញ្ញា​ ​ឆ្នាំ​២០០១។​