សកម្មភាពចាក់ដីលុបព្រៃលិចទឹកនៅចំណុចស្ពានកំពង់ស្មាច់យ៉ាងអនាធិបតេយ្យ
Wednesday, 20 March 2013 , សរសេរដោយ​ « វរជនខ្មែរ »   

ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៣

សីហនុ​៖ តាម​ប្រភពពី​មន្ត្រីជលផល​ពីររូប​ដែល​សុំ​មិន​ឈ្មោះ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា នៅ​តំបន់​ឡូ​ឥដ្ឋ មាន​ឈ្មួញ​ចាក់ដី​លុប​ព្រៃ​លិច​ទឹក​ធ្វើ​ឲ្យ​ប៉ះពាល់​តំបន់​ព្រៃ​លិច​ទឹក និង​ព្រៃ​សហគមន៍​នេសាទ​ថែមទៀត​។ ព្រៃ​លិច​ទឹក​ទាំងនោះ ត្រូវបាន​គេ ​កំពុង​ទន្ទ្រា​ន​យក​ថែមទៀត​នៅ​ចំណុច​ស្ពាន​កំពង់​ស្មាច់ ស្ថិតនៅ​ក្នុងភូមិ​បឹង​វេ​ង ឃុំ​វាលរិញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានធ្វើ​ឲ្យ​មន្ត្រីរាជការ​មួយចំនួន​កំពុង​រិះគន់​ចំពោះ​មន្ទីរ​ពាក់ព័ន្ធ​ មួយចំនួន និង​សាលាខេត្ត​ព្រះសីហនុ ថា​ច្បាប់​រាជរដ្ឋាភិបាល​កម្ពុ​ជា​ចេញ​លិខិត​លេខ​០០១ មិន​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ និង​សាលាខេត្ត​ចេញ​លិខិត​ឲ្យ​បុគ្គល​ណា​មក​បំផ្លាញ និង​ប៉ះពាល់​តំបន់​ព្រៃ​លិច​ទឹក​បានឡើយ ជាពិសេស​នៅ​តំបន់​ស្ថិតក្នុង​ទីតាំង​ខាងលើនេះ​តែម្តង​។​

  ​​    

ជុំវិញ​សកម្មភាព​ខាងលើ​នេះដែរ អ្នកយកព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត និង​ខណ្ឌ​ជលផល និង​សាលាខេត្ត​ព្រះសីហនុ ប៉ុន្តែ​ទូរស័ព្ទ​មិនមាន​ឆ្លើយតប​ឡើយ​។ បើទោះបី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​តាម​វិទ្យុ និង​ទូរទស្សន៍ ចេញ​លិខិត​លេខ ០០១ ឲ្យ​មន្ទីរ​ពាក់ព័ន្ធ និង​ជំនាញ​សាលាខេត្ត ជួយ​ទប់ស្កាត់​សកម្មភាព​កាប់​ទន្ទ្រាន​តំបន់​ព្រៃ​លិច​ទឹក និង​ដែន​សហគមន៍​នេសាទ ដើម្បី​ទុក​សម្រាប់​តំបន់​អភិរក្ស​សត្វ​ជ្រកកោណ​រស់នៅ​របស់​វា​។​

 

      ​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ថា ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​សារាចរ​ណែនាំ និង​ហាមឃាត់​យ៉ាង​ក៏ដោយ ក៏​នៅ​ខេត្ត​ព្រះសីហនុ នៅតែមាន​ការបំផ្លាញ​ជា​បន្តបន្ទាប់ រហូត​អស់ពី​មួយកន្លែង​ទៅមួយ​កន្លែង​ទៀត ក្លាយជា​កម្មសិទ្ធិឯកជន​យ៉ាង​អនាធិបតេយ្យ​។ ក្នុង​ចំណុច​ភូមិសាស្ត្រ​ខាងលើ​ខាង​សាព​ត័​មាន​យើង​បាន​ទូ​រស​ព្វ័​ទៅ​លោក ដូង សំអាត នាយ​ខណ្ឌរ​ដ្ធ​បាល​ជល់ផល​ខេត្ត​ព្រះសីហនុ ដើម្បី​សុំ​ការបំភ្លឺ តែ​លោក​និយាយថា​មិនដឹង​ទៅវិញ ប្រហែលជា​លោក​បាន​ទ​ទូល​លាភ​ពី​ជន​រំលោភ​យក​ដីព្រៃ​លិច​ហើយ បានជា​និយាយ​អញ្ចឹង​? អ្នកយក​ព​ត័​មាន​យើង​បាន​ទទូរ​ស័ព្ទ​រាយការណ៍​ទៅ​លោក ណាវ ធូ​ក លោក​បាន​និយាយថា ដី​នោះ​នៅ​ចំណុច​ណា​? អ្នកយក​ព​ត័​មាន​យើង​បាន​រៀបរាប់​ប្រាប់ថា ដី​ដែល​គេ​ចាក់​លុប​ធ្វើជា​កម្មសិទ្ធិ​ស្ថិតនៅ​ភូមិ​បឹង​វេ​ង ឃុំ​វាលរិញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៕​

ប្រភព៖ វរជនខ្មែរ