ទស្សនៈរបស់ប្រជាពលរដ្ឋជុំវិញនឹងការបង្កើតច្បាប់ប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា |
Wednesday, 17 September 2008 , | |
អ្នកមីងដែលជាប្រជាពលរដ្ឋមួយរូបរស់នៅក្នុងតំបន់ដីក្រហមនេះដែរក៏បានឱ្យដឹងថា អំពើពុករលួយមានការប៉ះពាល់ច្រើនណាស់ដល់ប្រជាពលរដ្ឋទូទៅ ក្នុងមជ្ឈដ្ឋានជីវភាពប្រចាំថ្ងៃសម្រាប់ ការប្រកបមុខរបរ រកស៊ី គៀបសង្កត់ ដោយធើ្វអ្វីមួយត្រូវស្ថិតនៅក្រោមអំណាចរបស់ពួកអ្នកមាន បុណ្យស័ក្ក គេដូចជា ប្រជាពលរដ្ឋធ្វើខុសអ្វី មួយបើគាត់គា្មនលុយទេ គឺមិនអាចដោះស្រាយចេញទេ។ អ្នកមីងបានបន្តថា ច្បាប់ប្រឆាំងអំពើពុករលួយមានសារៈសំខាន់ណាស់ដល់ការកាត់បន្ថយអំពើពុករលួយ ដូចនេះគួរតែរដ្ឋាភិបាលអាណត្តិថ្មីនេះជួយឱ្យប្រជាជនក្រីក្រមានការរីកចំរើនឡើងវិញហើយលុបបំបាត់អំពើពុករលួយនេះវាជាការល្អប្រសើរណាស់សំរាប់សង្គមជាតិយើងទាំងមូល។ អ្នកមីងក៏បានលើកឡើងដែរថា ពួកគាត់ចង់ឱ្យមានច្បាប់ថ្មីស្តីពីការប្រឆាំងនឹងអំពើពុករលួយនេះឱ្យបានឆាប់បំផុតពីព្រោះដោយសារមានអំពើពុករលួយនេះហើ់យដែលធ្វើឱ្យប៉ះពាល់សំរាប់អាយុជីវិតប្រជាពលរដ្ឋខ្លាំងណាស់។ ទទ្ទឹមនឹងនេះដែរអ្នកមីងក៏បានប្រសាសន៏ទៀតថា ដើម្បីឱ្យមានការអនុម័តច្បាប់ស្តីអំពីអំពើពុករលួយនេះឱ្យបានឆាប់នោះ ប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមគាំទ្រទាំងអស់គ្នា។ បើទោះបីជាយ៉ាងណាក៏អ្នកមីងបានសំដែងការព្រួយបារម្ភដែរថាក្នុងការអនុវត្តន៏ច្បាប់នេះ ប្រសិនបើច្បាប់នេះត្រូវបានបង្កើតឡើងដោយ៕ |